លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានប្រជុំក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖
១-ផែនការ និងទិសដៅការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៦ ប្រចាំឆ្នាំ២០២៣។
២-របាយការណ៍ចំណូល-ចំណាយរបស់ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៦។
៣-បញ្ហាផ្សេងៗ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន